top of page

កម្មវិធីសិក្សាកម្រិតដំបូង

កម្រិតមិនទាន់ចេះសោះ
សម្រាប់កម្រិតថ្នាក់មិនទាន់ចេះសោះជាកម្រិតមួយដ៏ល្អសម្រាប់បងប្អូនដែលទើបតែចាប់ផ្តើមរៀនភាសាវៀតណាម។ ក្នុងការរៀនភាសាថ្មីមួយណាក៏ដោយ គឺបងប្អូនសុទ្ធតែត្រូវសិក្សាចេញពីចំណុចសូន្យប្រៀបបានដូចជាការសាងសង់គ្រឹះ ឬសាងសង់ជណ្តើរឡើងដើម្បីទទួលបានជោគជ័យក្នុងការប្រើប្រាស់ភាសានោះ។ ដូច្នេះហើយសាលារៀនភាសាវៀតណាម -​ Học Tiếng Việt យើងខ្ញុំបានរៀងរៀបសៀវភៅ ក៏ដូចជាកម្មវិធីសិក្សាខ្លីៗងាយស្រួលយល់ និងឆាប់ចេះសម្រាប់បងប្អូនរៀន។ ក្នុងកម្មវិធីសិក្សារួមមាន ព្យញ្ជនះ ស្រៈ សញ្ញាសម្លេង ស្រៈប្រកប រៀនអានប្រកបពាក្យ រៀនអានឃ្លា និងរាប់លេខជាដើម។ បងប្អូនជ្រើសរើសវគ្គសិក្សានេះពិតជាមិនខកបំណងឡើយ។ 
រយះពេលសិក្សា 2ខែ
តម្លៃសិក្សា 45ដុល្លា ថែមជូនសៀវភៅមួយក្បាល
មួយថ្នាក់រៀនសិស្ស 10នាក់
គ្រូម្នាក់
រៀនមួយថ្ងៃ មួយម៉ោង
រៀនចាប់ពីថ្ងៃចន្ទ័ ដល់ថ្ងៃសុក្រ

កម្រិតបឋម

នេះជាកម្រិតសិក្សាបន្ទាប់ពីកម្រិតដំបូង កម្រិតមួយនេះពិតជាល្អបំផុតសម្រាប់បងប្អូនបានដែលចេះអាន សរសេរព្យញ្ជនះស្រៈ និងបញ្ចេញសម្លេងទាំង 6បានត្រឹមត្រូវ។ នៅក្នុងវគ្គសិក្សាមួយនេះបងប្អូននឹងបានសិក្សាមេរៀនតាមប្រធានបទនិមួយៗ ដែលត្រូវប្រើប្រាស់ជាប្រចាំថ្ងៃ ដូចជាការជួបគ្នាដំបូង សញ្ជាតិ មុខរបរ អាយុ គ្រួសារ ផ្ទះ បន្ទប់ ម៉ោង ថ្ងៃខែឆ្នាំ សួរតម្លៃ ការចូលភោជនីយ៏ដ្ឋានជាដើម។ អ្វីដែលកាន់ពិសេសទៅទៀតនោះបងប្អូននឹងបានសិក្សាជាមួយលោកគ្រូពោពេញដោយបទពិសោធន៏រួមទាំងមានអត្ថបទសន្ទនា វេយ្យាករណ៍​ ទម្រង់រៀបឃ្លានិយាយ ស្តាប់ និងធ្វើលំហាត់អនុវត្តន៏ថែមទៀតផងដែរ។ ការសិក្សាបែបនេះនឹងធ្វើឪ្យបងប្អូនអាចឆាប់ចាំបាននូវពាក្យផ្សេងៗ តាមប្រធានបទងាយស្រួលរៀន និងឆាប់ចេះនិយាយប្រើប្រាស់ភាសាវៀតណាមបានត្រឹមត្រូវ។ 
តម្លៃសិក្សា 15ដុល្លា/ខែ
មួយថ្នាក់រៀនសិស្ស 10នាក់
គ្រូម្នាក់
រៀនមួយថ្ងៃ មួយម៉ោង
រៀនចាប់ពីថ្ងៃចន្ទ័ ដល់ថ្ងៃសុក្រ

កម្រិតមធ្យម 

កម្រិតមធ្យម គឺជាកម្រិតបន្ទាប់ពីកម្រិតបឋម។ នៅក្នុងកម្រិតនេះមានប្រធានបទជាច្រើនទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ ដូចជាអំពីអាកាសធាតុ មធ្យមបាយធ្វើដំណើរ ចរាចរណ៏ សិល្បះវប្បធម៌ តំបន់ទេសចរណ៏ និងប្រធានបទមេរៀនផ្សេងៗជាច្រើនទៀត។ ក្នុងវគ្គសិក្សានេះបងប្អូននឹងបានសិក្សាជាមួយលោកគ្រូដែលពោពេញដោយបទពិសោធន៏ និងមានជំនាញច្បាស់លាស់ក្នុងការបណ្តុះបណ្តាបងប្អូនរួមជាមួយអត្ថបទកិច្ចសន្ទនា វេយ្យាករណ៏ ទម្រង់ប្រយោគឃ្លា ស្តាប់ និងធ្វើលំហាត់អនុវត្តន៏ជាច្រើន។ ការសិក្សាបែបនេះនឹងធ្វើឪ្យបងប្អូនងាយយល់ និងឆាប់ចេះ អាចប្រើប្រាស់ភាសាវៀតណាមប្រចាំថ្ងៃបានយ៉ាងល្អត្រឹមត្រូវតាមលក្ខណះស្តង់ដាផងដែរ។តម្លៃសិក្សា 18ដុល្លា/មួយខែមួយថ្នាក់រៀនសិស្ស 10នាក់គ្រូម្នាក់រៀនមួយថ្ងៃ មួយម៉ោងរៀនចាប់ពីថ្ងៃចន្ទ័ ដល់ថ្ងៃសុក្រ
 

កម្រិតខ្ពស់

កម្រិតខ្ពស់ គឺជាកម្រិតបន្ទាប់ពីកម្រិតមធ្យម។ នៅក្នុងកម្រិតនេះមានប្រធានបទជាច្រើនទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ ដូចជាការសិក្សានៅសាកលវិទ្យាល័យ បណ្តាញសង្គម ការជជែកគ្នាតាមរយះទូរសព្ទ័ ការសិក្សាអំពីប្រទេសនានា និងប្រធានបទមេរៀនផ្សេងៗជាច្រើនទៀត។ ក្នុងវគ្គសិក្សានេះបងប្អូននឹងបានសិក្សាជាមួយលោកគ្រូដែលពោពេញដោយបទពិសោធន៏ និងមានជំនាញច្បាស់លាស់ក្នុងការបណ្តុះបណ្តាបងប្អូនរួមជាមួយអត្ថបទកិច្ចសន្ទនា វេយ្យាករណ៏ ទម្រង់ប្រយោគឃ្លា ស្តាប់ និងធ្វើលំហាត់អនុវត្តន៏ជាច្រើន។ ការសិក្សាបែបនេះនឹងធ្វើឪ្យបងប្អូនងាយយល់ និងឆាប់ចេះ អាចប្រើប្រាស់ភាសាវៀតណាមប្រចាំថ្ងៃបានយ៉ាងល្អត្រឹមត្រូវតាមលក្ខណះស្តង់ដាផងដែរ។

តម្លៃសិក្សា 20ដុល្លា/មួយខែ

មួយថ្នាក់រៀនសិស្ស 10នាក់

គ្រូម្នាក់

រៀនមួយថ្ងៃ មួយម៉ោង

រៀនចាប់ពីថ្ងៃចន្ទ័ ដល់ថ្ងៃសុក្រ
 

កម្រិតអត្ថបទ និងវេយ្យាករណ៏ថ្នាក់ខ្ពស់

ក្រោយពីសិក្សាចប់ 4កម្រិតបន្តបន្ទាប់ បងប្អូនអាចចូលសិក្សាវគ្គកម្រិតខ្ពស់អំពីអត្ថបទ និងវេយ្យាករណ៏។ ក្នុងវគ្គសិក្សានេះបងប្អូននឹងបានសិក្សាលម្អិតអំពីពាក្យកម្រិតខ្ពស់ជាច្រើន និងវេយ្យាករណ៏ដែរប្រើប្រាស់ទូរទៅក្នុងកិច្ចការងារផ្លូវការជាច្រើន។ លើសពីនេះទៅទៀតបងប្អូននឹងបានរៀនស្តាប់ និងធ្វើលំហាត់អនុវត្តន៏លើទម្រង់វេយ្យាករណ៏ដែលកំពុងរៀនផងដែរ។តម្លៃសិក្សា 25ដុល្លា/ខែមួយថ្នាក់រៀន 10នាក់គ្រូម្នាក់រៀនមួយថ្ងៃ មួយម៉ោងរៀនពីថ្ងៃចន្ទ័ ដល់ថ្ងៃសុក្រ

កម្រិតសន្ទនាសុទ្ធ

ដើម្បីចូលរួមក្នុងវគ្គសិក្សាកិច្ចសន្ទនាទៅតាមប្រធានបទបាន គឺតម្រូវឪ្យបងប្អូនបញ្ចប់វគ្គសិក្សា 4កម្រិត (កម្រិតដំបូង បឋម មធ្យម និងខ្ពស់)។ ដើម្បីធ្វើការបង្កើតឃ្លាកិច្ចសន្ទនាបាន លុះត្រាតែបងប្អូនចេះពាក្យទៅតាមប្រធានបទនិមួយឪ្យច្បាស់ និងពិសេសនោះចេះទម្រង់វេយ្យាករណ៏រៀបឃ្លានិយាយជាមុន។ វេយ្យាករណ៏រៀបឃ្លានិយាយជាគ្រឹះដ៏រឹងមាំង ដែលនាំឪ្យបងប្អូនអាចនិយាយភាសាវៀតណាមបានដូចជនជាតិដើម។ ការសិក្សាសន្ទនាគឺផ្តោតទៅលើការបកប្រែពីភាសាខ្មែរមកជាភាសាវៀតណាមដែរគ្រូដាក់ឪ្យអនុវត្តន៏ទៅតាមប្រធានបទនិមួយៗជាប្រចាំ។ 

តម្លៃសិក្សា 35ដុល្លា/ខែមួយ

ថ្នាក់រៀន 10នាក់

គ្រូម្នាក់

រៀនមួយថ្ងៃ មួយម៉ោង

រៀនពីថ្ងៃចន្ទ័ ដល់ថ្ងៃសុក្រ

ថ្នាក់បកប្រែកាសែតវៀតណាម

កិច្ចការបកប្រែនៅក្នុងភាសាវៀតណាមជាកិច្ចការមួយដ៏ពិបាក ដូច្នេះហើយវាតម្រូវឪ្យបងប្អូនចេះពាក្យទាក់ទងនឹងការរស់នៅជាប្រចាំថ្ងៃយ៉ាងហោចណាស់បានជាង 80ភាគរយ។ ទន្ទឹមនឹងនេះដែរវាទាមទារឪ្យបងប្អូនយល់ច្បាស់អំពីវស័យការទូត វិស័យរដ្ឋបាល វិស័យនានាជាច្រើនដើម្បីយើងងាយស្រួលប្រើប្រាស់ពាក្យពេច៏នៅក្នុងកិច្ចការងារនេះ។ បងប្អូនត្រូវរៀនបកប្រែកាសែតជាភាសាវៀតណាមឪ្យបានច្បាស់ ដើម្បីឈានដល់ការរៀនសរសេរកាសែតផងដែរ។ 

តម្លៃសិក្សា 45ដុល្លា/ខែមួយ

ថ្នាក់រៀន 10នាក់

គ្រូម្នាក់

រៀនមួយថ្ងៃ មួយម៉ោង

រៀនពីថ្ងៃចន្ទ័ ដល់ថ្ងៃសុក្រ

bottom of page